Header Ads

  • Breaking News

    ជំពូកទី ៣ ស្ថាបត្យកម្ម និងប្លង់ (Project: Nita Apartment)




    ជំពូកទី ៣
    ស្ថាបត្យកម្ម និងប្លង់
    បើយើងក្រលេកមើលទៅលើវិលស័យសំណង់ស្ថាបត្យកម្មក្នុងប្រទេសកម្ពុជានាពេលបច្ចប្បន្ននេះ យើងអាចកត់សំគាល់ឃើញថាប្រទេសកម្ពុជាមានសំណង់ស្ថាបត្យកម្មជាច្រើនកំពុងផុសឡើងពេញផ្ទៃប្រទេស​ ជាពិសេសគឺទីក្រុងភ្នំពេញ សំណង់ទាំងនោះ មានការរចនាម៉ូតផ្សេងៗជាច្រើនទៅតាមប្រភេទនៃការប្រើប្រាស់អគារតម្រូវការអតិថិជនទីតាំងសាងសងនិងគំនិតឆ្នៃប្រឌិតរបស់ស្ថាបត្យករក្នុងការរចនាអោយមានផាសុខភាពក្នុងការប្រើប្រាស់ទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។
    ៣.១ ប្លង់ទូទៅ និងទីតាំងសាងសង់
    គំរោងសំណង់ដែលយើងបានលើកយកមកសិក្សារនេះមានលក្ខណៈជាស្ថាបត្យកម្មស្នាក់នៅបែបទំនើប ដែលកំពុងសាងសង់នៅលើទឹកដីរាជធានីភ្នំពេញ។      ដោយអគារស្នាក់នៅប្រមូលផ្តុំនេះត្រូវបានសាងសង់នៅផ្លូវលេខ ៥៥៨ សង្កាត់ បឹងកក់១ ខណ្ឌ ទោលគៅក រាជធានីភ្នំពេញ។ អគារ​នេះមានបណ្តោយប្រវែង 16m​ និងទទឹងប្រវែង 10m ហើយមានកំពស់ 27.2m និងមានក្រលាផ្ទៃ 1440m2
    ៣.២ ទិដ្ឋភាពខាងក្រៅនៃអគារ
    បើយើងក្រឡេកមើលទិដ្ឋភាពពីខាងក្រៅនៃអគារនេះ ជាអគារមួយប្រភេទដែលមានលក្ខណៈបែបខ្មែរសម័យទំ​នើប ហើយមានភាពរឹងមាំរំលេចទៅដោយពណ៌ស្រស់ស្អាតគួអោយចង់គយគន់ នៅចំពីមុខអគារមានច្រកចូលដែលមានដើម​ឈើនៅ​អម​សង​ខាងផ្លូវ និងមានកន្លែងសន្តិសុខយាមជាប់ច្រកចេញចូល។
    ៣.៣ ទិដ្ឋភាព និងរចនាសម្ព័ន្ធខាងក្នុងអគារ
    ចំពោះផ្នែកខាងក្នុងនៃអគារត្រូវបានរចនាឡើងតាមបទដ្ឋានអន្តរជាតិ និងបានបំពាក់ទៅដោយឧបករណ៍អេឡិច ត្រូនិចទំនើបៗជាពិសេសនៅតាមបន្ទប់ស្នាក់នៅនីមួយៗត្រូវបានបំពាក់ដោយឧបករណ៍ និងសំភារៈទំនើបទាន់សម័យ និង​មាន​ក្បូរ​​​ក្បាច់​រចនានៅតាមពិដាន ដែលធ្វើអោយបន្ទប់កាន់តែមានបរិយាកាសស្រស់ស្រាយប្រកបទៅដោយ​ផាសុខ​ភាព​គួរ​អោយ​​ចង់​រស់នៅថែមទៀត  ជាងនេះទៅទៀតគឺមានបំពាក់ប្រព័ន្ធការពារសន្តិសុខសុវត្ថិភាពគ្រប់ទី​កន្លែង​​ទាំង​ក្នុង និង ក្រៅអគារ។
    ៣.៤ បន្ទប់តាមជាន់នីមួយៗ
    តាមជាន់នីមួយៗមានលក្ខណៈធំទូលំទូលាយដែលបានបង្កភាពងាយស្រួលចំពោះការបែងចែកបន្ទប់។ នៅតាម​បន្ទប់ នីមួយៗមានទំហំខុសៗគ្នា និងមានលក្ខណៈទូលំទូលាយប្រកបដោយផាសុខភាព។​​ ចំពោះការរចនាសម្ព័ននៅក្នុងអគារ មានការរៀបចំដោយបំពាក់គ្រឿងទំនើបៗ ដូចជាៈ ការ៉ូសេរ៉ាមិច តុ កៅអីឈើល្អប្រណិត ទ្វារប្រកបដោយការរចនាម៉ូដល្អ មានបំពាក់ដោយអំពូលភ្លើងទំនើប មានជណ្តើរបេតុងអាមេ ...។ល។
    ៣.៤.១ ជាន់ផ្ទាល់ដី         
    -  សំរាប់ជាន់ផ្ទាល់ដី គឺជាចំណតរបស់រថយន្តផ្សេងៗ។
    ៣.៤.២ ជាន់ទី១
    មានរចនាសម្ព័ន្ធដូចខាងក្រោម
    -  កន្លែងផ្តល់ពត៏មាន
    -  ​បន្ទុបទទួលភ្ញៀវ 20.4m2    
    -  បន្ទុបការរិយាល័យ 25.5m2  
    -  បន្ទុកទឺក
    ៣.៤.៣ ជាន់ឡៅតឿ
    -  បន្ទុបការរិយាល័យតូចៗ ៣ បន្ទុប
    ៣.៤.៤ ប្លង់ជាន់ទី២ ដល់ ជាន់ទី ៥
    សំរាប់ជាន់ទី២ ដល់ជានទី៦ មានបន្ទប់ជាលក្ខណៈក្រុមគ្រួសារ ចំនួន២ ល្វែង។ ដែលក្នុង១ល្នែងៗមាន :
    -  បន្ទុបគេង២
    -  បន្ទុបទឹក២
    -  បន្ទុបទទូលភ្ញៀវ ផ្ទះបាយ កន្លែងទទួលទានអាហារ
    -  រានហាល
    ៣.៤.៥ ប្លង់ជាន់ដំបូល
    សំរាប់ជាន់ដំបូល គឺជាកន្លែងអង្គុយមើលថ្ងៃរះ និងថ្ងៃលិច រួមទាំងជាកន្លែងអង្គុយផឹកកាហ្វេរ ឬស្រាបៀលក្ខណៈ   ធន់មធ្យម។
    ៣.៥ ប្លង់បន្ទប់ទឹក
    បន្ទប់ទឹកទាំងអស់សុទ្ធតែត្រូវបានបំពាក់ដោយឧបករណ៍ទំនើបទាន់សម័យ​តំរូវតាមបទដ្ឋានអន្តរជាតិ    នៅក្នុង​បន្ទប់​ទឹក​នីមួយៗមានបិទដោយការ៉ូសេរ៉ាមិចនូវកំពស់ 2m ដែលមានទំហំ 200mm x 300mm នៅលើជញ្ជាំង។​ ​ហើយ​នៅ​​ផ្នែក​ផ្ទៃ​បាតបន្ទប់ទឹកក្រាលដោយការ៉ូសេរ៉ាមិចផ្ទៃគ្រើមទំហំ 300mm x 300mm ដើម្បីកុំអោយមាន​ការរអិល​ដួល​​​។
    ៣.៦ ប្លង់ជណ្តើរ និងបង្កាន់ដៃ
    ជណ្តើរនៅក្នុងអគាររបស់យើងមានពីរប្រភេទ :
    -​  ជណ្តើរឡើងតាមជាន់នីមួយៗ   ជាប្រភេទជណ្តើរដែលមានរាងអក្សរ U ធ្វើអំពីបេតុង​និងមានបង្កាន់ដៃ​ឈើ​ដែល​​​​ជា​ប្រ​ភេទឈើប្រណិតប្រកបទៅដោយក្បូរក្បាច់រចនាឆ្លាក់តាមបង្កាន់ដៃ។
    -  ជណ្តើរយោង គឺប្រភេទជណ្តើរដែលដើរដោយថាមពលអគ្គិសនីដែលបានបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវ​ដែល​​ស្នាក់​​នៅជាន់ខាងលើដែលប្រកបទៅដោយផាសុខភាព និងសុវត្ថិភាពផងដែរ។
    ៣.៧ ប្លង់ជញ្ជាំងខាងក្នុង និងខាងក្រៅ
    ជញ្ជាំងអគារនេះចែកចេញជាបីប្រភេទសំខាន់ៗ
    -​  ជញ្ជាំងឥដ្ឋបូកបាយអរធម្មតាដែលមានកំរាស់ 200mm មានតួនាទីសំខាន់ក្នុងការកាពារកំដៅ សំណើម និងសំ​លេង​​​​ពី​ខាង​​ក្រៅ និងការពារសន្តិសុខ។
    -​  ជញ្ជាំងកញ្ចក់ដែលមានកំរាស់ 8mm បំពាក់នៅចំនុចខ្លះនៃតួអគារ    ដែលមានតួនាទីការពារដល់ផ្នែក​ខាង​ក្នុង​នៃ​ផ្ទៃ​​អគារ និងបន្ថែមសោភ័ណភាពដល់អគារអោយកាន់តែមានភាពស្រស់បំព្រង។
    -​  ជញ្ជាំងផ្នែកខាងក្នុងជាជញ្ជាំងឥដ្ឋដែលមានកំរាស់ 100mm សំរាប់ខណ្ឌបន្ទប់ស្នាក់នៅនីមួយៗ និងបន្ទប់ទឹក។



    ៣.៨ ប្លង់សសរ
    -  សសរនៃអគាររបស់យើងដែលបានសិក្សានេះធ្វើអំពីបេតុងអាម៉េដែលភ្ជាប់ជាមួយគ្រឹះនៅផ្នែកខាងក្រោម   ដែល​ធ្វើ​ការគាណនាតាមបច្ចេកទេសត្រឹមត្រូវ។ គ្រប់សសរទាំងអស់នៅក្នុងអគារនេះសុទ្ធតែជាសសរ​ជ្រុងដែលមានរាងជា​ចតុកោណកែង និង​​​​មានទំហំខុសៗគ្នាទៅតាមទីកន្លែងដែលវារងនូវបន្ទុក។
    -​  សសរមានតួនាទីសំខាន់ក្នុងការទទួលបន្ទុកពីគ្រប់ទីកន្លែង ហើយបញ្ជូនទៅក្រោមរហូតដល់គ្រឹះ ហើយទប់និង កំលាំង​​កាច់បង្កោង កំលាំងខ្យល់ដែលអាចធ្វើអោយតួអគារទ្រេត នឹងដួលរំលំបាន។
    -​  សសរក៏មានតួនាទីសំខាន់សំរាប់បង្កើនសោភ័ណភាពអគារអោយកាន់តែមានភាពស្រស់ស្អាតថែមទៀត។
    ៣.៩ ប្លង់ធ្នឹម
    ធ្នឹមទាំងអស់នៅក្នុងអគារដែលយើងសិក្សាជាប្រភេទធ្នឹម  ដែលធ្វីអំពីបេតុងអាម៉េមានរាងជាចតុកោណកែង និង​មាន​​តួនាទីសំខាន់សំរាប់ទ្រហើយបញ្ជូនបន្ទុកពីកម្រាលខណ្ឌទៅអោយសសរ និងជួយទប់រំយោលនៃអគារ។ ធ្នឹមនីមួយៗមានទំហំខុសៗគ្នា​ទៅតាម​គំលាត​របស់​កម្រាលខណ្ឌនីមួយៗ។ ការកំណត់មុខកាត់ធ្នឹមធ្វើឡើងទៅតាមការគណនាដែលមានលក្ខណៈបច្ចេកទេស​ត្រឹមត្រូវ ទៅតាមបទដ្ឋាន។​
    ៣.១០ ប្លង់ពិដាន
    ពិដាននៅក្នុងអគារត្រូវបានចែកចេញជាពីរ :
    -  ពិដានដែលនៅខាងក្រៅបន្ទប់គឺយើងគ្រាន់តែធ្វើការបូក នឹងបិទម្នាងសិលាតាមជ្រុងធ្នឹមកម្រាល
    -​  ​​​ចំណែកឯពិដាននៅក្នុងបន្ទប់ និងកន្លែងសំខាន់ៗមួយចំនួនទៀត គឺយើងធ្វើពីគ្រោងឆ្អឹងអាលុយមីញ៉ូមដែល​បំពាក់​​ទៅ​​ដោយម្នាងសិលាដែលមានក្បូរក្បាច់រចនា។
    ៣.១១ ការ៉ូក្រាល
    ការ៉ូដែលយើងជ្រើសរើសមកប្រើនៅក្នុងអគារមានច្រើនប្រភេទ ដែលមានទំហំវិមាត្រខុសៗគ្នាទៅតាមទីកន្លែងនីមួយៗ ហើយត្រូវបានគេជ្រើសរើសប្រភេទការ៉ូសេរ៉ាមិច    ដែលមានទំហំ៦០០ x ៦០០ x ១២មម សំរាប់កំរាលខណ្ឌ និង ការ៉ូទំហំ ២០០ x ២០០ x ៦មម សំរាប់បន្ទប់ទឹក នៅផ្នែកដំបូលយើងប្រើឥដ្ឋកន្សែងដែលមានទំហំ 300mm x 300mm
    ៣.១២ ប្លង់ទ្វារ និងបង្អួច
    នៅក្នុងអគាររបស់យើងមានទ្វារប្រភេទដូចខាងក្រោម :
    -​  ទ្វាររមួលដែកទាញឡើងចុះ និងទ្វារកញ្ចក់ប្រើសំរាប់ការវិយាល័យ
    -  ទ្វារឈើមានពីរប្រភេទគឺប្រភេទខ្នាតធំប្រើសំរាប់បំពាក់នៅតាមបន្ទប់ស្នាក់នៅនីមួយៗ  និងទ្វារឈើប្រភេទខ្នាត​តូច គឺយើងប្រើសំរាប់បំពាក់នៅតាមបន្ទប់ទឹក
    -  បង្អួចទាំងអស់ដែលបានបំពាក់នៅក្នុងអគារ គឺធ្វើឡើងដោយគ្រោងជ័រមានដាក់កញ្ចក់ពណ៌ទឹកខៀវដែលមានកំ​រាស់ 8mm អាចធន់និងការពារកំដៅថ្ងៃបានល្អ និងការពារនូវកំលាំងខ្យល់។



    ៣.១៣ ប្លង់បណ្តាញទឹក
    បណ្តាញទឹកនៅក្នុងអគាររបស់យើងមានបីប្រភេទ :
    -​  បណ្តាញទឹកភ្លៀង  គឺយើងតចេញពីទនៃដំបូលអគារដោយបំពង់ PVC ដែលបង្កប់អែបជាប់និងជ្រុងជញ្ជាំង​ចំ​ហៀងផ្នែកខាងក្រោយនៃអគារ​​  ហើយបង្ហូរចុះមកក្រោមចូលទៅក្នុងអាងស្តុកក្រោមដីហើយបានតភ្ជាប់ទៅកាន់​បណ្តាញ​​​​លូសាធារណៈតែម្តង។
    -​  បណ្តាញទឹកស្អាត គឺជាទឹកដែលយើងត្រូវយកមកប្រើប្រាស់ក្នុងអគារទាំងមូលជាប្រភេទទឹកម៉ាស៊ីនដែលតភ្ជាប់​ចេញពី​បណ្តាញបំពង់មេរបស់រដ្ឋភ្ជាប់ទៅក្នុងអាងស្តុកទឹករបស់អគារ​  រួចហើយធ្វើការចែកចាយអោយប្រើប្រាស់ទៅ​តាម​ផ្នែកនីមួយៗ។ ហើយមានបណ្តាញទឹកមួយប្រភេទទៀត  ដែលបូមចេញពីអណ្តូងដោយម៉ាស៊ីនផ្ទាល់់របស់អគារទៅ​កាន់​អាង​ស្តុកទឹកក្នុងករណីដែលមានការរអាក់រអួលពីបណ្តាញសាធារណៈ។
    -​  បណ្តាញទឹកស្អុយ គឺត្រូវបានតភ្ជាប់ចេញពីបណ្តាញប្រើប្រាស់ទឹកក្នុងអគារ ដោយបង្កប់បំពង់អែបនិងបំពង់ បណ្តាញ​ទឹកស្អាតដែលបានតភ្ជាប់ទៅអាងស្តុកនៅក្នុងដី ហើយបញ្ចោញទៅលូសាធារណៈ។
    ៣.១៤ ការបញ្ចោញចោល និងកាកសំណល់
    -  កាកសំណល់រឹងដែលបានមកពីការប្រើប្រាស់ក្នុងអគារដូចជា កំទេចធូលី និងកំទេចកំទីសំរាម និងកាកសំណល់​ផ្សេងទៀតដែលមាននៅក្នុងអគារត្រូវដាក់ក្នុងធុងសំរាមរបស់អគារ     ហើយដឹកជញ្ជូនយកទៅចោលនៅកន្លែងស្តុក​សំរាម​​សាធារណៈតាមរថយន្តដឹកសំរាម។
    -  ចំពោះលាមកវិញនៅគ្រប់បង្គន់ត្រូវបានតភ្ជាប់បណ្តាញបំពង់បង្ហូរដាក់ក្នុងអាងស្តុកក្រោមដី  និងបញ្ចោញទៅ​តាម​​លូ​សាធារណៈ។
    ៣.១៥ បណ្តាញអគ្គីសនី
    -  បណ្តាញអគ្គីសនីដែលប្រើប្រាស់នៅក្នុងអគារត្រូវបានតភ្ជាប់ចេញពីបណ្តាញអគ្គីសនីរបស់រដ្ឋ  និងមានម៉ាស៊ីន ភ្លើងដែលជាកម្មសិទ្ធិផ្ទាល់មួយគ្រឿង   ដែលមានការគ្រប់គ្រងតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវពីសំណាក់វិស្វករផ្នែក​អគ្គិសនីនិងមានកន្លែងគ្រប់គ្រងប្រព័ន្ធអគ្គីសនីដែលបានបំពាក់ដោយឧបករណ៍ទំនើប  និងមានប្រព័ន្ធសុវត្ថិភាពដើម្បី​បញ្ចៀសគ្រោះអាសន្ន។ ហើយយើងក៏បានរៀបចំនូវកាប៊ីនភ្លើងមួយនៅក្បែរអគារ ដើម្បីងាយស្រួលឆ្លាស់ភ្លើងជា​មួយ​ភ្លើង​​របស់​​​រដ្ឋហើយនឹងមានការងាយស្រួលក្នុងការគ្រប់គ្រងនិងបែងចែកភ្លើងទៅតាមផ្នែកនីមួយៗនៃផ្នែកអគារ។

    No comments

    Post Top Ad

    ad728

    Post Bottom Ad

    ad728