សារណា វិស្វកម្មសំណង់ស៊ីវិល ការគណនាសំណង់អគារ គណនាសរសៃដែក ជំពូកទី ១ សេចក្ដីផ្ដើម (Project: Nita Apartment)
ជំពូកទី ១
សេចក្ដីផ្ដើម
១.១ បុព្វហេតុនៃការស្រាវជ្រាវ
នាពេលបច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជាបានធ្វើការអភិវឌ្ឍទៅមុខលើគ្រប់វិស័យពាសពេញផ្ទៃប្រទេស
ក្នុងនោះផងដែរក៏មានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ និងសំណង់អគារ
សំណង់សហគ្រាសធំៗ អគារពាណិជ្ជកម្ម
សណ្ឋាគារ រោងចក្រ គេហដ្ឋាន អគារសាធារណៈ គ្រឹះស្ថានសិក្សាផ្សេងៗដែលសុទ្ធសឹងតែផុសចេញពីស្នាដៃវិស្វកម្មដែលខិតខំប្រឹងប្រែងយ៉ាងម៉ត់ចត់របស់ស្ថាបត្យករ
និងវិស្វករ។ រាល់វិស្វកម្មទាំងអស់នោះសុទ្ធតែជាផ្លែផ្កានៃការប្រឹងប្រែងរបស់វិស្វករ
ដែលបានបញ្ចេញនូវទេពកោសល្យក្នុងការស្ថាបនាចេញជារូបរាងឡើងដើម្បីកែប្រែវិស័យនេះអោយមានការរីកចំរើន
និងទំនើបដូចប្រទេសនានាក្នុងពិភពលោក។ រាល់ សំណង់ទាំងអស់សុទ្ធតែបានបង្ហាញពីភាពវាងវៃប្រកបដោយគំនិតច្នៃប្រឌិតរបស់វិស្វករ
ធ្វើអោយសំណង់មានភាពទំនើប រស់រវើក និងពោរពេញទៅដោយលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
ឆ្លងតាមរយៈសំណង់សាធារណៈបានឆ្លុះបញ្ចាំងពីវិស័យ សេដ្ឋកិច្ច វប្បធម៌របស់ប្រទេសជាតិនីមួយៗយ៉ាងពិតប្រាកដ។
បើតាមហេដ្ឋារចនាសម្ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជាពីមុន ត្រូវបានទទួលរងគ្រោះយ៉ាងដំណំដោយសារតែសង្គ្រាមរ៉ាំរៃ
ដែលបានអូសបន្លាយពេលអស់រយៈពេលជាច្រើនឆ្នាំបាន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ
ព្រមទាំងទ្រព្យសម្បត្តិសាធារណៈខ្ទេចខ្ទីគ្មានសល់ស្ទើរតែទាំងស្រុងដែលធ្វើអោយប្រជា
ពលរដ្ឋទទួលរងទុក្ខវេទនាឥតស្រាកស្រាន្តដែលបានបន្សល់រហូតមកដល់សព្វថ្ងៃនេះ។
ដោយមានការរីកចំរើនខាងផ្នែកបច្ចេកវិទ្យានាពេលបច្ចុប្បន្នហើយកម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍន៍ផងនោះ
ការសាងសង់ និងការច្នៃប្រឌិតជាថ្មីនូវអគារទាំងទ្បាយដូចជា មន្ទីរពេទ្យ សាលារៀន
គ្រឹះស្ថានអប់រំ អគារស្នាក់នៅ សំណង់ធារាសាស្ត្រ ផ្លូវថ្នល់ ស្ពាន ជាដើម...។ល។
ទាំងអស់នេះសុទ្ធសឹងតែក្នុងគោលបំណងស្តារ និងអភិវឌ្ឍន៍ទ្បើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលបានបាត់បង់
ដោយបានបង្កើតទ្បើងសំរាប់លើកសោភ័ណភាពផ្ទៃប្រទេសទាំងមូល និងប្រកបទៅដោយ
ភាពរុងរឿងទៅថ្ងៃអនាគតដែរ។
តាមរយៈសំណង់សាធារណៈ គឺបានឆ្លុះបញ្ចាំងអំពីវិស័យសេដ្ឋកិច្ច
និងវប្បធម៌របស់ប្រទេសនីមួយៗ ថាតើជឿនលឿនឬមិនជឿនលឿន។ ជាក់ស្តែងកាលពីអតីតកាលតាមរយៈសំណង់ប្រាង្គប្រាសាទនៅក្នុងប្រទេសបានបញ្ជាក់ថា
ប្រទេសកម្ពុជាជាប្រទេសមួយដែលមានភាពរីកចំរើនយ៉ាងខ្លាំងក្លាលើវិស័យស្ថាបត្យកម្ម ដែលរហូតមកដល់ពេលនេះនៅតែធ្វើអោយពិភពលោកស្ញប់ស្ញែងនិងបច្ចេកទេសដ៏អស្ចារ្យមិនអាចមានពីរ
គឺប្រាសាទអង្គរវត្តដែលជាកេរ្តិ៍មរតកពីដូនតា បានបន្សល់ទុក។ លើសពីនេះទៅទៀត សំណង់ប្រាសាទនានាជាច្រើនសន្ធឹកសន្ធាប់សុទ្ធតែជាស្នាដៃរបស់ខ្មែរដែលពូកែខាងវិស្វកម្ម
និងស្ថាបត្យកម្មតែក្រោយមកនៅយុគសម័យក្រោយមហានគរដោយសារសង្គ្រាមបានធ្វើអោយគ្រប់វិស័យ
នេះធ្លាក់ចុះដល់កំរិតសូន្យជាពិសេសវិស័យស្ថាបត្យកម្ម
និងវិស្វកម្មតែម្តងបើប្រៀបធៀបទៅនឹងប្រទេសដែលកំពុង អភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍។
១.២
គោលបំណងនៃការសិក្សា
ដោយសព្វថ្ងៃនេះ
នៅទីក្រុងភ្នំពេញក៏ដូចជានៅតាមជាយក្រុងកំណើនប្រជាជានកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដែលជាហេតុធ្វើអោយពួកគាត់ត្រូវការលំនៅដ្ឋានជាចាំបាច់
ហើយលំនៅដ្ឋាននោះទៀតសោតគឺពួកគាត់ចង់បានទៅ តាមប្រភេទផ្សេងៗគ្នាដូចជា ផ្ទះល្វែង
ផ្ទះវិឡា ឬជាប្រភេទអគារធំៗដែលរស់នៅជាលក្ខណៈប្រមូលផ្តុំជាដើម។ អាស្រ័យ ដូចនេះហើយបានជាសាកលវិទ្យាល័យន័រតុនបានផ្តល់អាទិភាពអោយក្រុមសិក្សាស្រាវជ្រាវដែលជាក្រុមសារណានេះលើក
គម្រោងអគារមួយដែលជាប្រភេទអគារស្នាក់នៅដែលមានកំពស់ ៨ជាន់ ហើយវានឹងក្លាយជាលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនាពេលខាងមុខ។
គោលបំណងជាចំបងនៃការលើកគម្រោងអគារស្នាក់នៅនេះបង្កើតទ្បើងដើម្បី:
-
សិក្សាលើលក្ខណៈស្ថាបត្យកម្មរបស់អគារដើម្បីធានានូវសោភ័ណភាព
និងសុខមាលភាពនៃការស្នាក់នៅ
-
ស្រាវជ្រាវ
និងវិភាគលើគ្រឿងបង្គុំសំណង់ដើម្បីធានាភាពរឹងមាំរបស់អគារ
-
ស្រាវជ្រាវ និងវិភាគលើផ្នែកបច្ចេកវិទ្យានៃការសាងសង់
សន្តិសុខ សុវត្ថិភាពការងារ និងគ្រឿងចក្រ
-
ស្រាវជ្រាវ និងវិភាគលើផ្នែកសេដ្ឋកិច្ចក្នុងគោលដៅបង្កើននូវលក្ខណៈសន្សំសំចៃថវិកា
និងការបែងចែកថវិកាតាមដំណាក់កាលនៃការសាងសង់។
១.៣ សារៈប្រយោជន៍នៃការសិក្សាស្រាវជ្រាវ
ស្តែងចេញពីវត្ថុបំណងខាងលើ
លទ្ធផលនៃការសិក្សាស្រាវជ្រាវនឹងផ្តល់នូវផលប្រយោជន៍មួយចំណែកក្នុងការចូល
រួមផ្តល់ជាបទពិសោធន៍លើផ្នែកវិស្វកម្ម
និងលក្ខណៈបច្ចេកទេសសម្រាប់ជាគន្លឹះនៃការអភិវឌ្ឍន៍លំនៅដ្ឋានអោយមានលក្ខណៈសមស្របទៅតាមសេចក្ដីត្រូវការនៃសង្គមជាតិ
និងការផ្តល់សុខមាលភាព និងសុវត្ថិភាពដល់ការស្នាក់អាស្រ័យ។
ម្យ៉ាងទៀងលទ្ធផលនេះក៏ជាឯកសារមួយសម្រាប់ផ្តល់នូវបទពិសោធន៍ខ្លះៗ
និងរក្សាទុកជាឯកសារដល់និស្សិតជំនាន់ក្រោយក្នុងការសិក្សាស្រាវជ្រាវផងដែរ។
១.៤ ទំហំ
និងដែនកំណត់នៃការសិក្សាស្រាវជ្រាវ
ដោយការសិក្សាលើផ្នែកវិស្វកម្មមានទំនាក់ទំនងដោយខានពុំបានជាមួយផ្នែកស្ថាបត្យកម្ម
និងក្នុងបំណងដោះស្រាយ នូវចំណោទបញ្ហាខាងលើបានកំណត់ធ្វើការសិក្សាស្រាវជ្រាវជាចំបងលើផ្នែកស្ថាបត្យកម្ម
ផ្នែកវិភាគនិងគណនាគ្រឿងបង្គុំ ផ្នែកវិភាគលើគម្រោងគ្រឹះ ផ្នែកបច្ចេកទេស
និងសុវត្ថិភាពការងារសាងសង់ ផ្នែកផែនការប្រតិទិនការងារ និងសេដ្ឋកិច្ច លើគម្រោងអគារស្នាក់នៅប្រមូលផ្តុំដែលមានកំពស់
៨ជាន់ ហើយមានទំហំ 1280m2 បណ្តោយប្រវែង 16m និង ទទឹងមានប្រវែង 10m ស្ថិតនៅ ផ្លូវលេខ ៥៥៨ សង្កាត់ បឹងកក់១ ខណ្ឌ ទោលគៅក រាជធានីភ្នំពេញ។
No comments
Post a Comment